សិស្ស-និស្សិតកម្ពុជា ០៣រូបទទួលបានអាហារូបករណ៍ទៅសិក្សា នៅប្រទេសទួរគីតាមរយៈ CIWODA

សិស្ស-និស្សិតកម្ពុជា ០៣រូបទទួលបានអាហារូបករណ៍ទៅសិក្សា នៅប្រទេសទួរគីតាមរយៈ CIWODA

ថ្ងៃ​សៅរ៍ 18 កញ្ញា 2021
by admin

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗសិស្ស-និស្សិត បីរូបដែលបានទទួលបានអាហារូបករណ៍តាមរយៈ CIWODA ទៅសិក្សានៅប្រទេសទួរគី ព្រមទាំងសិស្ស-និស្សិត ដែលបានដាក់ពាក្យស្នើរសុំអាហារូបករណ៍។

លោកជំទាវ បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះជំនាញពិតប្រាកដ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លោកជំទាវ ក៏បានផ្តាំដល់ប្អូនៗត្រូវប្រកាន់ខ្ជាប់នូវវិធានការ៣ការពារ និង៣កុំ ដើម្បីចាកឆ្ងាយពីជំងឺកូវីដ-១៩។

នាឱកាសនេះ លោកជំទាវ ក៏បានឧបត្ថម្ភដល់ប្អូនៗទាំង ៣រូបនូវថវិកាផ្ទាល់ខ្លួន ក្នុងម្នាក់ចំនួន ៥០ដុល្លារផងដែរ។

Share us on: