CIWODA ប្រគល់អណ្ដូងទឹកស្អាតចំនួន ១៧ដល់ប្រជាពលរដ្ឋក្នុងក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

CIWODA ប្រគល់អណ្ដូងទឹកស្អាតចំនួន ១៧ដល់ប្រជាពលរដ្ឋក្នុងក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ថ្ងៃ​ច័ន្ទ 19 វិច្ឆិកា 2018
by admin

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភា និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា អមដំណើរដោយ លោកជំទាវ ម៉ាណ ចិន្ដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន CIWODA បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន ១៧ ជូនដល់ប្រជាពលរដ្ឋ នៅភូមិឈើទាលតូច ឃុំពាមជីលាំង ក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អណ្ដូងទឹកទាំងនេះទទួលបានការឧបត្ថមពី សមាគម BORDERLESS CARE នៃប្រទេសម៉ាឡេសុី តាមរយៈសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA)៕

Share us on: