សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាចែកអំណោយហ្សាកាត់ជូនពលរដ្ឋក្រីក្រទាំង៥ភូមិ ចំនួន៥៥គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាចែកអំណោយហ្សាកាត់ជូនពលរដ្ឋក្រីក្រទាំង៥ភូមិ ចំនួន៥៥គ្រួសារ ក្នុងសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៧ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភា និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លោកជំទាវ យេី អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអគ្គលេខាធិការសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា នឹងយុវជនសម្ពន្ធ័យុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ បានប្រគល់អំណោយហ្សាកាត់ជូនប្រជាពលរដ្ឋក្រីក្រទាំង ៥ភូមិ ចំនួន៥៥គ្រួសារ ក្នុងសង្កាត់ច្រាំងចំេរះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកជំទាវ ម៉ាណ ណាវី បានពាំនាំសេចក្ដីនឹករលឹក ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋ។ លោកជំទាវបន្តថា នៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដល់បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមកម្ពុជា ប្រកបដោយសុខដុមនីយកម្មផ្នែកជាតិសាសន៍ និងសាសនា។
ជាចុងក្រោយលោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបន្តថែរក្សាអនាម័យ រស់នៅស្អាត និងអនុវត្ថរាល់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក៏ដូចជាក្រសួងសុខាភិបាល ក្នុងការការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
សូមជម្រាបផងដែរថា អំណោយហ្សាកាត់ជូនប្រជាពលរដ្ឋក្រីក្រទាំង៥ភូមិ ក្នុងសង្កាត់ច្រាំងចំេរះ១ ច្រាំងចំេរះ២ ចំនួន៥៥ គ្រួសារ ក្នុងទទួលបាន អង្ករ ១០គីឡូ ទឹកគោ ៥កំប៉ុង មីកន្លះកេះ ទឹកត្រី ៣ដប ទឹកត្រចៀកកាំ ១យួរ សាប៊ូ ១កញ្ចប់ ថវិកា២មុឺនរៀល និងថវិការបស់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ចំនួន ២ម៉ឺនរៀលថែមទៀត។