សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្រោយការប្រមូលផលស្វាយចន្ទី”

សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្រោយការប្រមូលផលស្វាយចន្ទី”

ថ្ងៃ​សៅរ៍ 08 មិថុនា 2024
by admin

នៅព្រឹក ថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤
សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្រោយការប្រមូលផលស្វាយចន្ទី” សម្រាប់សហគមន៍ក្រយាសាមគ្គី នៃគម្រោងបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារជនបទតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលគាំទ្រដោយ ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលនៃប្រទេសតួកគី ហៅកាត់ថា TIKA ។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ឯ.ឧ សុះ សេន តំណាង សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លោក សុផល ឡៃគង់ មន្ត្រីជំនាញមកពីសាលាភូមិន្ទកសិកម្មចំការដូង លោកងួន សំណាង នាយកក្រោយបរិញ្ញាបត្រនៃសាលាភូមិន្ទកសិកម្មចំការដូង លោកប៉ុល គីន អនុប្រធានសហគមន៍កសិកម្មឃុំក្រយា ក្រុមការងារសមាគម និងបងប្អូនប្រជាពលរដ្ឋសហគមន៍ក្រយាចូលរួមប្រមាណ៣០នាក់។ ឆ្លៀតក្នុងឱកាសនេះ ឯ.ឧ សុះ សេន តំណាង សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានឱ្យដឹងថា៖ គោលបំណងក្នុងការជ្រើសរើសសហគមក្រយា សម្រាប់អនុវត្តន៍គម្រោងនេះ ដោយសារមានកត្តាសំខាន់មួយចំនួន៖

  1. សហគមន៍នេះមានបទពិសោធន៍ខ្លះៗស្រាប់ទៅលើដំណាំស្វាយចន្ទី
  2. សហគមន៍មានទីតាំងជិតទៅនឹងរាជធានីភ្នំពេញ បង្កឱ្យមានភាពងាយស្រួលក្នុងការអនុវត្តគម្រោង
  3. សហគមន៍មានការសហការ សាមគ្គីភាពគ្នាបានយ៉ាងល្អ
  4. សហគមន៍ក្រយានេះគឺជាសហគមន៍មួយដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាលក៏ដូចជាការឧបត្ថម្ភគាំទ្រពីបណ្ដាស្ថាប័ន និងអង្គការមួយចំនួនពីមុនមក។

ជាមួយគ្នានេះ លោក សុផល ឡៃគង់ មន្ត្រីជំនាញមកពីសាលាភូមិន្ទកសិកម្មចំការដូងដែលជាគ្រូបណ្តុះបណ្តាលសម្រាប់វគ្គនេះ លោកបានរៀបរាប់ពីគោលបំណង និងខ្លឹមសារសំខាន់ៗលើប្រធានបទនេះដូចជា៖

  • លក្ខណៈទូទៅរបស់ស្វាយចន្ទីជាសកល – បច្ចេកទេស និងសារៈសំខាន់ក្រោយការប្រមូលផល
  • គុណភាព និងស្តង់ដាគ្រាប់ស្វាយចន្ទី – ការបាត់បង់ក្រោយការប្រមូលផលស្វាយចន្ទី
  • ការអនុវត្តបច្ចេកទេសក្រោយការប្រមូលផលត្រឹមត្រូវ- ការធ្វើឲ្យប្រសើរឡើងនូវវិស័យស្វាយចន្ទីកម្ពុជា
  • ការបង្ហាញធ្វើតេស្តគុណភាព និងវាយតម្លៃស្វាយចន្ទី- សំណួរ និងចម្លើយ។

នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃពេញនេះ សិក្ខាកាមទាំងអស់ ទទួលបានបទពិសោធន៍បន្ថែមទៀតលើកសិកម្មស្វាយចន្ទី ជាពិសេស បច្ចេកទេសក្រោយការប្រមូលផលស្វាយចន្ទី។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះក៏មានផ្ដល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារជនបទតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានេះពេញមួយឆ្នាំ និងមានចំនួន១០វគ្គលើប្រធានបទខុសៗគ្នា ហើយនេះជាវគ្គទី១។

Tags:
Share us on: