សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន ៣៨ ជូនប្រជាពលរដ្ឋនៅខេត្តកំពត
សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន ៣៨ ជូនប្រជាពលរដ្ឋនៅខេត្តកំពត
ថ្ងៃព្រហស្បតិ៍ 22 វិច្ឆិកា 2018
កំពត៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន ៣៨ ជូនប្រជាពលរដ្ឋក្នុងភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវក្រុមការងារចុះជួយសង្កាត់បឹងទូក លោកអភិបាលរងក្រុង អនុប្រធានមន្ទីកិច្ចការនារីខេត្ត លោកស្រីចៅសង្កាត់ លោកមេភូមិអណ្តូងខ្មែរ ក្រុមការងារយុវជន សសយក ក្រុងបូកគោ សសយក សង្កាត់អណ្តូងខ្មែរ និង យុវជន CMYA ខេត្តកំពត។