CIWODA នាំយកជំនួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យក្នុងសង្កាត់ច្រាំងចំរេះ១

CIWODA នាំយកជំនួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យក្នុងសង្កាត់ច្រាំងចំរេះ១

ថ្ងៃ​អាទិត្យ 13 ធ្នូ 2020
by admin

ភ្នំពេញ​៖ នៅរសៀល​ថ្ងៃ​សៅរ៍ ១២ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤​ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ​ ម៉ាណ​ ណាវី​ អនុប្រធាន​សមាគម​អភិវឌ្ឍន៍​នារី​ឥស្លាម​កម្ពុជា​ និង​ជាប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ច្រាំង​ចំេ​រះ​១​ ព្រម​ទាំង​លោក​ជំទាវ​ ម៉ាន ចិន្តា​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ និង​ជា​អនុប្រធាន​សមាគម​​អភិវឌ្ឍន៍​នារី​ឥស្លាម​កម្ពុជា​ និង​លោក​ស្រី​ សួស​ សូរីដា​ អភិបាល​រង​ខណ្ឌ​ឫស្សីកែវ​ នឹង​អាជ្ញាធរ​ដែនដី​​ ​យុវជន​សម្ពន្ធ័យុវជនមុស្លិមកម្ពុជា​រាជធានីភ្នំពេញ​ ស្ថិត​នៅ​ភូមិ​០៤​ សង្កាត់​ច្រាំង​ចំរេះ១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​

ក្នុង​ឱកាស​សួរ​សុខទុក្ខ​លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាងរាស្រ្ត​រាជធានីភ្នំពេញ​​ ​បានចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំដល់បងប្អូន​ប្រជាពលរដ្ឋ​​ដែលត្រូវ​អគ្គីភ័យ​ឆេះផ្ទះ២ខ្នង​ ​ចំនួន​៥គ្រួសារ​។ លោកជំទាវ​​បានមាន​មតិ​ផ្ដាំផ្ញើឲ្យបងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គីភ័យ​ដែលអាច​កេីត​ជា​យថាហេតុ​ណាមួយ​ដែលយេីងមិនអាចដឹងមុន​ទេ​ ហេីយ​សូមបងប្អូន​កុំ​បាក់​ទឹកចិត្ត​អោយ​សោះ​ យើង​តស៊ូ​ទៅមុខ​បន្ត​ទៀត​ ជាចុងក្រោយ​លោកជំទាវ​សង្ឃឹម​ថា​នឹង​មាន​សប្បុរស​ជន​មកជួយ​បងប្អូន​បន្ត​បន្ទាប់​ទៀត​ យើង​រួម​សុខ​ រួម​ទុក្ខ​ជាមួយ​គ្នា​ ថ្នាក់​ដឹកនាំ​មិន​ទុក​បងប្អូន​ចោល​នោះទេ​។

សំភារៈ​ចែកមានក្នុង1គ្រួសារមាន: អង្ករ​50គីឡូ​ កន្ទេល1​ សាប៊ូបោកខោអាវ1ធុង​ ភួយ1​កន្សែងពោះគោ1​ ក្រណាត់ថ្វាយបង្គុំស្ត្រី1​ ទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរ​ ប្រេងឆា1ដប2ពីរលីត្រ​ សាប៊ូដុសខ្លួន2ដុំ​ ដាំដុសធ្មេញ2ដុំ​ ថវិកា​រ​របស់​លោក​ជំទាវ​ ម៉ាណ​ ​ណាវី​ ក្នុងមួយ​​គ្រួសារ​ទទួល​បាន​ ២០មុឺនរៀល​ និង​ថវិកា​រ​របស់​សមាគម​អភិវឌ្ឍន៍​នារី​ឥស្លាម​កម្ពុជា​ចំនួន​ ៨មុឺន​រៀល។

Share us on: