សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម”

សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម”

ថ្ងៃ​អាទិត្យ 21 កក្កដា 2019
by admin

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០១៩​ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា​ ដែលមានលោកជំទាវ​ អាស៊ីយ៉ះ​ អាលី​ ជាប្រធាន​ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី​ “ការប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម”​ ក្រោមអធិបតីភាព​ លោកជំទាវ​ ម៉ាន ចិន្តា​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​។

វគ្គបណ្តុះបណ្តាលនេះ​ បានប្រារព្ធធ្វេីនៅមជ្ឍមណ្ឌម៉ូឌែន​៥​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ក្នុងគោលបំណងផ្តល់ចំណេះដឹងបន្ថែមពីរបៀបប្រេីប្រាស់ប្រព័ន្ធទំនាក់ទំនងសម័យទំនេីប​ ជូនដល់​ សិក្ខាកាម​ ជាស្ត្រីចំនួន​ ១៥០នាក់​ ដែលជាលោកជំទាវ​ លោកស្រី​ អ្នកនាង​ កញ្ញា​ មកពីបណ្តាក្រសួង​ ស្ថាប័ន​ និង​ ក្រុមហ៊ុននានា។

លោកជំទាវ​ ម៉ាន​ ចិន្តា​ អ្នកចាត់ការទូទៅ​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុកពីសំណាក់​ លោកជំទាវ​ អាស៊ីយ៉ះ​ អាលី​ ជាប្រធាន​ និងបានឲ្យដឹងថា​​សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា​ បានបង្កេីតឡេីងកាលពីឆ្នាំ២០០០​ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសង្គមជាតិ​ ជាពិសេសលេីការលេីកស្ទួយស្ត្រីឥស្លាមកម្ពុជា។ ក្រោមម្លប់សុខសន្តិភាព​ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ ទេីបយេីងមានថ្ងៃនេះ​ មានការអភិវឌ្ឍ​ និងអាចជួបជុំសិក្សារៀនសូត្របន្ថែម។ សង្ឃឹមថា​ វគ្គបណ្តោះបណ្តាលនេះ​ នឹងផ្តល់ជាអត្ថប្រយោជន៍បន្ថែម​ អាចឲ្យយេីងជានារី​ កាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាតាមមធ្យោបាយទំនេីប​ ដេីម្បីចូលរួមសហកាណ៍គ្នា​ឈានទៅជួយដោះស្រាយទុក្ខលំបាកបងប្អូនយេីង ក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិយេីងឲ្យកាន់តែរិកចំរេីនបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ​ ក៏មានការចូលរួម​ ចែករំលែកបទពិសោធ​ន៍ និង​ សម្តែងរបាំប្រពៃណី​ ពីសំណាក់​ និស្សិត​មកពីប្រទេសឥណ្ឌូណេស៊ីផងដែរ៕

Tags:
Share us on: