ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងលើកទិសដៅការងារ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងលើកទិសដៅការងារ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា
ថ្ងៃអង្គារ 16 កក្កដា 2024
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងលើកទិសដៅការងារ របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC)។
កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ដែលជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង ស្រុក សមាជិក សមាជិកា ក្រុមការងារសមាគម និងគ្រូបង្រៀនខ្មែរឥស្លាម តាមបណ្តារាជធានីខេត្តចំនួនប្រមាណ៩០ នាក់ និងតាមប្រព័ន្ធ Zoom ១៣០ នាក់ផងដែរ៕